ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំ ពិនិត្យតាមដាន និងវិភាគស្ថានភាពសេដ្ឋកិច្ចតាមវិស័យតាមបណ្តារាជធានី ខេត្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ ២០២៤

ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០២៤
លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យតាមដាន និងវិភាគស្ថានភាពសេដ្ឋកិច្ចតាមវិស័យតាមបណ្តារាជធានី ខេត្ត ជាមួយប្រតិភូ អគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីររៀបចំដែនដី នគររូបនីយកម្មនិងសំណង់ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងមន្ទីរទេសចរណ៍។
កិច្ចប្រជុំនេះ មានគោលបំណងសិក្សាស្វែងយល់ពីការវិវឌ្ឍន៍សំខាន់ៗនៃសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាននិងប្រមូលធាតុចូលដើម្បីពិនិត្យលទ្ធភាពទិន្នន័យសូចនាករសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសំខាន់ៗក្នុងការតាមដានសកម្មភាពតាមវិស័យនៅក្នុងខេត្ត។

ព័ត៌មានទាក់ទង